Tuesday, January 14, 2014

ប្រធាន អនុប្រធាន គណបក្សសង្រ្គោះជាតិ និងលោក រ៉ុង ឈុន ដឹកដៃគ្នាចេញពី សាលាដំបូង ក្រោយបញ្ចប់ ការសាកសួរ ជាច្រើនម៉ោង

ប្រធាន អនុប្រធាន គណបក្សសង្រ្គោះជាតិ និងលោក រ៉ុង ឈុន ដឹកដៃគ្នាចេញពី សាលាដំបូង ក្រោយបញ្ចប់ ការសាកសួរ ជាច្រើនម៉ោង



ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា អនុប្រធាន ព្រមទាំងលោក រ៉ុង ឈុ ន ប្រធានសមាគមគ្រួបង្រៀនឯករាជ្យ បានកាន់ដៃគ្នាដើរចេញពីសាលាដំបូង បន្ទាប់ពីបញ្ចប់ការសាកសួរពីមន្រ្តី តុលាការអស់ជាច្រើនម៉ោង ទាំងទឹកមុខញញឹមញញែម ក្រោមសម្រែកស្វាគមន៍យ៉ាងអឹងកងពីក្រុមអ្នកគាំទ្រ។
លោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន បានចូលទៅកាន់សាលាដំបូងតាមពេលវេលាកំណត់ នា ម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដើម្បីបំភ្លឺជុំវិញសំណុំរឿងការញុះញង់ឱ្យប្រព្រឹត្ដបទឧក្រិដ្ឋ ឬប្រព្រឹត្ដអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។
មន្រ្តីសាលាដំបូងរាជនីភ្នំពេញ បានចាប់ផ្តើមសាកសួរទៅលើ រ៉ុង ឈុន មុនគេ បន្ទាប់មកសាកសួរទៅលើលោក កឹម សុខា និងចុងក្រោយ គឺលោក សម រង្ស៊ី។ ការសាកសួរ បានបញ្ចប់នៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃ ដ ដែល។
ជាការកត់សម្គាល់ លោក សម រង្ស៊ី ត្រូវបានមន្រ្តីតុលាការសាកសួរច្រើនជាង គឺមានរយៈពេលរហូតដល់ទៅជិត ២ម៉ោង ដោយមិនមានសម្រាកស្រស់ស្រូបអាហាថ្ងៃត្រង់ឡើយ។
ក្រោយសាកសួរ លោក សម រង្ស៊ី កឹម សុខា និងលោក រ៉ុង ឈុន ដែលត្រូវមន្រ្តីតុលាការហៅចូលទៅបំភ្លឺនោះ បាននាំគ្នាដើរចេញមកវិញទាំងសប្បាយរីករាយ មិនមានកង្វល់ក្នុងចិត្តអ្វីនោះឡើយ។ តែលទ្ធផលជុំវិញ ការសាក សួរនេះ គេនៅមិនទាន់ដឹងនៅឡើយទេ។
សូមបញ្ជាក់ថា ការកោះអញ្ជើញ លោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន របស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្រ្ត បានធ្វើឡើងនៅក្រោយការប៉ះទង្គិចនៅលើផ្លូវវេងស្រេង រវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ា ដែលទាំងសមត្ថកិច្ច សហជីព និងគណបក្សសង្រ្គោះជាតិ ហៅថា ជាក្រុមបង្ក ការអុក ឡុក រហូតបណ្តាលឲ្យអ្នកតវ៉ា ៤នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។
ដីកាកោះដែល ធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ត្រូវបានគេមើលឃើញថា ធ្វើឡើងភ្លាមៗ ពោលធ្វើ ឡើងនៅក្រោយការប៉ះទង្គិចគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ការតវ៉ារហូតផ្ទុះហិង្សានេះ ក៏ត្រូវបានគេមើលឃើញផងដែរថា កើតឡើងប្រមាណជា ១ថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី ប្រកាសការប្តេជ្ញាចិត្តជួយទាមទារប្រាក់ខែជូនកម្មករ ឲ្យបាន ១៦០ដុល្លារ ហើយលោកអំពាវនាវឲ្យកម្មករចូលរួម ទាំងអស់គ្នា ទាមទារឲ្យទាល់តែបាន៕
ដោយ៖ដើមអម្ពិល

0 comments:

Post a Comment