Tuesday, January 14, 2014

តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់ទូរស័ព្ទ?

តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់ទូរស័ព្ទ?



តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់ទូរស័ព្ទ?

កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានស្វែងរក ពត័មានមួយចំនួនទាក់ទងនឹង ទូរស័ព្ទ ហើយខ្ញុំក៏បានឃើញអត្តបទមួយ ដែលសរសេរទាក់ទងនឹង គ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ទូរស័ព្ទ។ ក្នុងអត្តបទនោះ មានចំនុចមួយ សរសេរថា ការប្រើប្រាស់ទូរស័ព្ទអាចបណ្តាលអោយមានជំងឺ មហារីកសរសៃប្រសាទ ជាពិសេសកុមារអាយុក្រោម ១២ ឆ្នាំ...ជាការពិតណាស់, ទូរស័ព្ទពិតជាមានសារសំខាន់សំរាប់ ការរស់នៅប្រចាំថ្ងៃ ហើយរូបខ្ញុំផ្ទាល់ក៏បាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះដែរ។ ខាងក្រោមនេះជា អត្តបទមួយផ្នែកដែលនិយាយពីវិធានការដើម្បីកាត់បន្ថយគ្រោះថ្នាក់  ៖
         [...]លោក​សាស្ត្រាចារ្យ និង ក្រុម​ហត្ថលេខី​នៃ​សេចក្តី​អំពាវនាវ​ស្តីពី​គ្រោះថ្នាក់​នៃ ទូរស័ព្ទ​ដៃ សូម​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទាំងអស់ ឲ្យ​គោរព​តាម​វិធានការ​ការពារ​សំខាន់ៗ​ទាំងឡាយ សំរាប់​មនុស្ស​ពេញវ័យ និង សំរាប់​កុមារ​រួម​មាន ៖
                 - មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​និយាយ​ទូរស័ព្ទ​ដៃ​ទេ លើកលែង​តែ​ករណី​បន្ទាន់​ខ្លាំង ឬ រហូត​ដល់​អាយុ​១៥​ឆ្នាំ​រឹត​តែ​ប្រសើរ។


                  - និយាយ ​ទូរស័ព្ទ​ដៃ ដាក់​ជាប់​ត្រចៀក គួរ​តែ​មាន​រយៈពេល​ខ្លី។  បី​នាទី​យ៉ាង​យូរ​បំផុត។ ហើយ​សាក​ល្បង​ដាក់​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​ត្រចៀក-បាន​កាន់​តែ​ឆ្ងាយ​កាន់តែ​ ប្រសើរ ឬ​ពុំ​ដូច្នោះ​ទេ បើក​សម្លេង​ឲ្យ​ឮ​ខ្លាំង ឬ​ប្រើ​ប្រដាប់​ស្តាប់​ពាក់​នៅ​នឹង​ត្រចៀក និង​ត្រូវ​ប្តូរ​ត្រចៀក​ស្តាប់​ឲ្យ​បាន​ញឹកញាប់។
                  - គួរ​ចៀសវាង​កុំ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​ជិះឡាន ជិះ​មូតូ ក្នុង​រទេះ​ភ្លើង ឬ ដើរ​បណ្តើរ​និយាយ​បណ្តើរ នៅ​ទីកន្លែង​ប្រជុំ​ជន មាន​សម្លេង និង​ចរាចរណ៍​​ច្រើន កន្លែង​ដែល​អាច​មាន​ដែន​ម៉ាញេទិច​ជុំវិញ​ខ្លួន។- ​លោកស្រី Catherine Gouhier បាន​ចូលរួម​ចំនែក​ជាមួយ​លោក​សាស្ត្រាចារ្យ David Servan-Schreiber ដោយ​ពន្យល់​ថា តោង​កុំ​ដាក់​ទូរស័ព្ទ​ជាប់​នឹង​ខ្លួន​អី។ ចំពោះ​បុរស​បើ​ដាក់​ទូរស័ព្ទ​នៅ​ហោបៅ​ខោ​មុខ បុរស​នោះ​អាច​នឹង​ជួប​ជំងឺ​អត់​កូន និង​មិន​ត្រូវ​ដាក់​នៅ​ជិត​បេះដូង​ទេ។
                    - ដំបូន្មាន​ចុង​ក្រោយ​ ដែល​លោក​សាស្ត្រាចារ្យ​សូម​ផ្តែផ្តាំ សូម​កុំ​ចុច​បញ្ជូន​ភ្លាម លើក​ដាក់​ផ្អិប​នឹង​ត្រចៀក​ស្តាប់​ភ្លាម ពោល​គឺ​ត្រូវ​រង់ចាំ ដៃ​គូ​សន្ទនា​លើក « អាឡូ »សិន សឹម​យក​មក​ដាក់​ក្បែរ​ត្រចៀក​ស្តាប់ និង​និយាយ។[...]

អត្តបទនេះក៏ពុំមែនញុះញ៉ុងមិនអោយអ្នកទាំងអស់ប្រើប្រាស់ទូរស័ព្ទទេ, គឺគ្រាន់តែផ្តល់ពត័មាន និង បង្កើនការប្រុងប្រយ័ត្ន ព្រមទាំង ចង់អោយក្រុមហ៊ុនដែលពាក់ព័ន្ធ ធ្វើការស្រាវជ្រាវកែលំអបន្ថែម ដើម្បីផ្តល់សុវិត្ថភាពដល់អ្នកប្រីប្រាស់។
សង្ឃឹមថាអ្នកទាំងអស់គ្នា មានសុខភាពល្អ។

ប្រធាន អនុប្រធាន គណបក្សសង្រ្គោះជាតិ និងលោក រ៉ុង ឈុន ដឹកដៃគ្នាចេញពី សាលាដំបូង ក្រោយបញ្ចប់ ការសាកសួរ ជាច្រើនម៉ោង

ប្រធាន អនុប្រធាន គណបក្សសង្រ្គោះជាតិ និងលោក រ៉ុង ឈុន ដឹកដៃគ្នាចេញពី សាលាដំបូង ក្រោយបញ្ចប់ ការសាកសួរ ជាច្រើនម៉ោង



ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា អនុប្រធាន ព្រមទាំងលោក រ៉ុង ឈុ ន ប្រធានសមាគមគ្រួបង្រៀនឯករាជ្យ បានកាន់ដៃគ្នាដើរចេញពីសាលាដំបូង បន្ទាប់ពីបញ្ចប់ការសាកសួរពីមន្រ្តី តុលាការអស់ជាច្រើនម៉ោង ទាំងទឹកមុខញញឹមញញែម ក្រោមសម្រែកស្វាគមន៍យ៉ាងអឹងកងពីក្រុមអ្នកគាំទ្រ។
លោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន បានចូលទៅកាន់សាលាដំបូងតាមពេលវេលាកំណត់ នា ម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដើម្បីបំភ្លឺជុំវិញសំណុំរឿងការញុះញង់ឱ្យប្រព្រឹត្ដបទឧក្រិដ្ឋ ឬប្រព្រឹត្ដអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។
មន្រ្តីសាលាដំបូងរាជនីភ្នំពេញ បានចាប់ផ្តើមសាកសួរទៅលើ រ៉ុង ឈុន មុនគេ បន្ទាប់មកសាកសួរទៅលើលោក កឹម សុខា និងចុងក្រោយ គឺលោក សម រង្ស៊ី។ ការសាកសួរ បានបញ្ចប់នៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃ ដ ដែល។
ជាការកត់សម្គាល់ លោក សម រង្ស៊ី ត្រូវបានមន្រ្តីតុលាការសាកសួរច្រើនជាង គឺមានរយៈពេលរហូតដល់ទៅជិត ២ម៉ោង ដោយមិនមានសម្រាកស្រស់ស្រូបអាហាថ្ងៃត្រង់ឡើយ។
ក្រោយសាកសួរ លោក សម រង្ស៊ី កឹម សុខា និងលោក រ៉ុង ឈុន ដែលត្រូវមន្រ្តីតុលាការហៅចូលទៅបំភ្លឺនោះ បាននាំគ្នាដើរចេញមកវិញទាំងសប្បាយរីករាយ មិនមានកង្វល់ក្នុងចិត្តអ្វីនោះឡើយ។ តែលទ្ធផលជុំវិញ ការសាក សួរនេះ គេនៅមិនទាន់ដឹងនៅឡើយទេ។
សូមបញ្ជាក់ថា ការកោះអញ្ជើញ លោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន របស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្រ្ត បានធ្វើឡើងនៅក្រោយការប៉ះទង្គិចនៅលើផ្លូវវេងស្រេង រវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ា ដែលទាំងសមត្ថកិច្ច សហជីព និងគណបក្សសង្រ្គោះជាតិ ហៅថា ជាក្រុមបង្ក ការអុក ឡុក រហូតបណ្តាលឲ្យអ្នកតវ៉ា ៤នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។
ដីកាកោះដែល ធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ត្រូវបានគេមើលឃើញថា ធ្វើឡើងភ្លាមៗ ពោលធ្វើ ឡើងនៅក្រោយការប៉ះទង្គិចគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ការតវ៉ារហូតផ្ទុះហិង្សានេះ ក៏ត្រូវបានគេមើលឃើញផងដែរថា កើតឡើងប្រមាណជា ១ថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី ប្រកាសការប្តេជ្ញាចិត្តជួយទាមទារប្រាក់ខែជូនកម្មករ ឲ្យបាន ១៦០ដុល្លារ ហើយលោកអំពាវនាវឲ្យកម្មករចូលរួម ទាំងអស់គ្នា ទាមទារឲ្យទាល់តែបាន៕
ដោយ៖ដើមអម្ពិល

Thursday, January 9, 2014

CURRICULUM VITAE

CURRICULUM VITAE          
Name & Surname  :           SAM SREYLIN
Address                     :           Prey chek Villige,BanteayMeasDistrict,
Tuk measKhang Lech Commune ,Kampot Province,
Cambodia.

E-mail                        :           sreylinsam20@gmail.com
Facebook                  :           samsreylin
Skype                         :           SAM sreylin
PERSONALDATA
Nationality                           :           Khmer
Citizenship                            :           Khmer
Marital staus                        :           Single
Sex                                          :           Febmel
Place of birth                       :           Prey chek Villige,BanteayMeasDistrict,Tuk  
 measKhang Lech Commune,
 Kampot Province, Cambosia.
Date of birth                        :           June 6th 1994
EDUCATION
2013 – Present       :           Studying at Don Bosco Technical School Kep.
2012 – 2010            :           Studied at Tukmeas high School.
2009 – 2007            :           Studied at Tukmeas Junior high School.
2006 – 1999            :           Studied at Primary education prey krla.
QUALIFICATON
English Language :         Can to Translated English to Khmer Language,
Reading, Writing, Lessoning, Speaking.
Marketing             :         Marketing research and online marketing.
Internet and Computer : Blogger, Wikipedia (in Khmer language) Word, Excel, Power Point, Graphic Design, Flash Professional, Photoshop,  Choose Window, Setup Program, email, letters.
Administrator      :         writing Report and meetings report.
Task in workshop   :           Access, Set Up blogger, web site, CorelDraw X5.
GENERALDESCRIPTION
Special Skills        :         Administration, Graphic, Marketing.
Language              :         Khmer Mother Tongue, Access
                      English (Listening, Speaking, Writing)
Hobbies and pastime     :         Reading general knowledge for ideas Khmer
                             And English newspapers, Play Sport,
                             Listening music, TV, and Internet.
Reference              :         Mr. Khim Kanha is a manager of
                   Information Technology Technology Section
                   Tel: 068/069 46 57 65
                   Mr: Tang Rathana assistant manager.
                   Tel: 010 71 22 13
Thank you for your interest in my information for any possible job teaching to children at Don Bosco Kep School Related especially with education. Please it is an honor if you check all the information I have provided in this document. I can guarantee under my honor that everything I have written in this document is authentic. If you need more information about my person and abilities, please feel free to contact any person or ask me any other data.
Yours truly,
Mrs. SAM Sreylin
Kompot Province-Cambodia 

របៀប​ធ្វើ CURSOR សម្រាប់​ដាក់​ក្នុង​ប្លក់​ដោយ​ខ្លួនឯង

របៀប​ធ្វើ CURSOR សម្រាប់​ដាក់​ក្នុង​ប្លក់​ដោយ​ខ្លួនឯង



របៀប​ធ្វើ CURSOR សម្រាប់​ដាក់​ក្នុង​ប្លក់​ដោយ​ខ្លួនឯង





ប្រព័ន្ធ​ប្លក​របស់ Google ដែល​យើង​ស្គាល់​ថា​ជា Blogger ឬ Blogspot នោះ​ បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​មាន​លទ្ធភាព​កែច្នៃ​ ដាក់​កូដ​បន្ថែម ​ដើម្បី​លម្អ​ប្លក​បាន​ច្រើន​ប្រភេទ​ណាស់​ដែរ។ នៅ​ក្នុង​គន្លឹះ​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​របៀប ​"យក​រូបភាព​ធ្វើ​ជា​រូប​តំណាង​ទស្សន៍ទ្រនិច (Cursor) ដាក់​ក្នុង​ប្លក" ​របស់​យើង ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ទៅ​តាម​ការ​ចង់​បាន​របស់​ម្ចាស់​ប្លក​, សូម​មើល​ការ​បង្ហាញ​ជូន​ដូច​ខាង​ក្រោម​នេះ ៖


៙ របៀប​ធ្វើ Cursor សម្រាប់​ដាក់​ក្នុង​ប្លក​ដោយ​ខ្លួនឯង ៖

- កត់ត្រា​ចូល (log in) ក្នុង​គណនី Blogger របស់​ប្លក​លោកអ្នក។
- ចូល​ទៅ Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូល​​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

-ចម្លង​កូន​ខាង​ក្រោម​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ដោយ ​មិន​បាច់​ដាក់​ឈ្មោះ និង​ដូរ​តំណ​ ទៅ​កាន់​តំណ​រូបភាព​ណា​ដែល​លោកអ្នក​បាន​ត្រៀម​ទុក​ហើយ​នោះ។ រួច​ចុច​ប៊ូតុង Save ។

(លោក​អ្នក​គួរ​ទុកដាក់ Gadget នោះ​នៅ​ទី​តាំង​សមរម្យ ឧទាហរណ៍​ ដោយ​ចាប់​ទាញ​យក​ទៅ​ដាក់​ខាង​ស្តាំ​ និង​ក្រោម​គេ​បំផុត)
កូដ​ដាក់ Coursor ក្នុង​ប្លក
<style type="text/css">body
{cursor:url("http://2.bp.blogspot.com/-5h3z_i8UT2I/UZAwVlKsnFI/AAAAAAAAIKA/B6JklsDmGOg/s1600/hjkhjkh+-+Copy.png"),default}
</style>

ការ​កំណត់​កូដ cousor ៖ 
  • លោកអ្នក​ត្រូវ​ប្ដូរ​តំណ​ពណ៌​បៃតង​ ឲ្យ​ទៅ​ជា​តំណ​​របស់​រូប​លោកអ្នក​ដែល​ចង់​ដាក់។
  • ប្រភេទ​ឯកសារ​រូបភាព​​ដែល​អាច​យក​យក​ធ្វើ​ជា cursor គឺ : jpg, png, gif (ចំពោះ gif អាច​មាន​ចលនា)។
  • ទំហំ​រូប cursor គួរ​តែ​មាន​ទំហំ​ប្រហាក់ប្រហែល 32px x 32px ។
  • លោក​អ្នក​អាច​ស្វែង​រក​រូប cursor មាន​ចលនា​ស្អាតៗ​ស្រាប់ៗ តាម​គេហទំព័រ​មួយ​ចំនួន​បាន​ដោយ​មិន​គិត​ប្រាក់។

៙ ការ​​យក​រូប Gif ពី​គេហទំព័រ​ដទៃ​មក​ធ្វើ​ជា cursor ៖

- ចូល​ទៅ​កាន់​គេហទំព័រ​ណាមួយ​ដែល​មាន Free រូប cursor ក្នុង​ឧទាហរណ៍​នេះ​សូម​លើក​យក​គេហទំព័រ Totally Free Cursors យក​មក​បង្ហាញ។
- រក​ឃើញ​រូប​មួយ​ណា​ដែល​ពេញ​ចិត្ត​ហើយ សូម​ចុច​កូនកណ្ដុរ​ស្ដាំ​ជ្រើស​យក​ ចម្លង​ទីតាំង​រូបភាព (សូមមើល​រូប​ខាង​ក្រោម)

ចំណាំ ៖ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​ថា លោកអ្នក​ពិត​ជា​បាន​"ចុច​ចម្លង​"តំណ​រូបភាព​ពិត​មែន​នោះ ដោយ​គ្រាន់តែ​សាក​​បិទភ្ជាប់​ទៅ​ក្នុង​របា​រុករក​របស់​កម្មវិធី Browser សាក​មើល​សិន សូម​មើល​រូប​ខាង​ក្រោម​នេះ
នៅ​ចុង​តំណ​តែងតែ​បញ្ចប់​ដោយ​កន្ទុយ​ឯកសារ​​ដូចជា .jpg, .png, .gif ទៅ​តាម​ប្រភេទ​រូបភាព​នោះ

- បន្ទាប់​ពី​ចម្លង​មក​ហើយ លោកអ្នក​គ្រាន់តែ​ប្ដូរ​​ជាមួយ​តំណ​ដែល​មាន​ស្រាប់​ក្នុង​កូដ cursor ខាង​លើ​ជា​ការ​ស្រេច​ហើយ។

   សង្ឃឹម​ថា​អ្នក​ដែល​មិន​សូវ​ចេះ បន្ទាប់​ពី​គន្លឹះ​នេះ​រួច​ហើយ​អាច​ធ្វើ​តាម​បាន។ បើ​មាន​កន្លែង​ណា​មិន​យល់​អាច​សួរ​បាន ខ្ញុំ​រង់ចាំ​ឆ្លើយ​បំភ្លឺ​ជានិច្ច​បើ​ខ្ញុំ​ដឹង។
​ប្រភពដើម៖  អាក្បាលធំ

សហជីព​ព្រមាន​បន្ត​បាតុកម្ម​​ខណៈ​ដែល​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មេសហជីព​

សហជីព​ព្រមាន​បន្ត​បាតុកម្ម​​ខណៈ​ដែល​អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មេសហជីព​


ខណៈ ដែល​ពលរដ្ឋ​កម្ពុជា កំពុង​អំណរ​សាទរ ថ្ងៃ​ថ្មី​ឆ្នាំ​ថ្មី បាតុកម្ម​របស់ កម្មករ​ផ្នែក​វាយ​ន​ភណ្ឌ និង​សហជីព ដែល​ទាមទា​ប្រាក់ខែ​គោល​យ៉ាងហោចណាស់ ១៦០ដុល្លារ​សហរដ្ឋអាមេរិក ក៏បាន​ស្ងប់ស្ងាត់​ក្នុង​ថ្ងៃ​ពិសេស​នេះដែរ ។ ប៉ុន្តែ បើតាម​មេដឹកនាំ​សហជីព បាតុកម្ម​នេះ​នឹង​កម្រើក​ឡើងវិញ​ក្នុង​រូប​ភាពជា​ទ្រង់ទ្រាយ​ធំ ចាប់ពី​ថ្ងៃទី២ មករា ប្រសិនបើ​ការទាមទារ​មិនទាន់​ទទួលបាន​ជោគជ័យ។ រដ្ឋាភិបាល​បាន​ព្រមាន​ទុកជាមុន​ឲ្យ​មេដឹកនាំ​សហជីព​បញ្ឈប់​បាតុកម្ម
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី១ មករា​ថា បាតុកម្ម​របស់​កម្មក​រ និង​សហជីព​ទាំង៦ សម្រេច​ឈប់សម្រាក​មួយថ្ងៃ​ដើម្បី​ចូលឆ្នាំថ្មី  ប៉ុន្តែ ចាប់ពី​ថ្ងៃទី២មករា​តទៅ បាតុកម្ម​នឹង​បន្ត​ធ្វើជា​ទ្រង់ទ្រាយ​ធំ ដែល​អាច​ប្រែប្រួល​តាម​យុទ្ធសាស្ត្រ​ជាក់ស្តែង​ជា​បន្តបន្ទាប់។ ប្រធាន​សហភាព​សហជីព​រូបនេះ រំពឹងទុក​ថា បើក​ម្មករ​ចំណាយពេល​បន្តិចបន្តួច​ទៀត ពួកគេ​នឹង​ទទួលបាន​ផ្លែផ្កា​ចេញពី​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ កម្រិត ១៦០ដុល្លារ​សហរដ្ឋអាមេរិក។
ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី៣១ ធ្នូ បានសម្រេច​ឡើងវិញ ដោយ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ ១០០ដុល្លារ​សហរដ្ឋអាមេរិក តែ​មេដឹកនាំ​សហជីព​ចំនួន ៦ រួមមាន លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព ប្រជាធិបតេយ្យ កម្មករ​កាត់ដេរ​កម្ពុ​ជា(C,CAWDU) លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា ( NIFTUC) លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ(CUMW) លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) លោកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា(CATU) មិនទាន់​ពេញចិត្ត​នឹង​លទ្ធផល​នេះ​នៅឡើយ​ទេ។

ទោះបីជា​យ៉ាងនេះ​ក្តី ក្រសួង​ការងារ បានស្នើ​ឲ្យ​កម្ម​ករវិល​ចូលធ្វើការ​ដូចដើម​វិញ ចាប់ពី​ថ្ងៃទី២ ខែមករា​ឆ្នាំ២០១៤ ហើយ​បន្ត​ព្រមាន ចាត់វិធានការ​ផ្លូវច្បាប់​តឹងរឹង ទៅលើ​អ្នកដឹកនាំ​ធ្វើបាតុកម្ម ដោយ​ចោទថា អ្នក​ទាំងនោះ​ជា​អ្នក​ញុះញង់​កម្មករ​ឲ្យ​ធ្វើបាតុកម្ម បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម និង​ប្រយោជន៍​សាធារណៈ។

កាល​ថ្ងៃទី២៧ ធ្នូ ក្រសួងមហាផ្ទៃ ក៏បាន​ចេញ​លិខិត​មួយ ព្រមាន​លុបឈ្មោះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រសិនបើ​លោក រ៉ុង ឈុន ប្រធាន​សមាគម មិន​គោរព​តាម​លក្ខន្តិកៈ​បង្កើត​សមាគម​ហើយ​នៅតែ​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដោយ​ខុសច្បាប់។  ប៉ុន្តែ លោក រ៉ុង ឈុន ចាត់ទុកថា សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ គ្រាន់​ជា​លេស​រារាំង​នូវ​ដំណើរការ​ទាមទារ​ប្រាក់​ឈ្នួល​របស់​សហជីព និង​សមាគម​ប៉ុណ្ណោះ ព្រោះ​ច្បាប់​បាន​ធានា​ការទាមទារ​របស់​ពល​រដ្ឋ​ខ្មែរ​តាមរយៈ​បាតុកម្ម​ដោយ​សន្តិវិធី។

សូមបញ្ជាក់ថា លោក​រ៉ុង ឈុន ក៏ត្រូវ​រដ្ឋាភិបាល​ព្រមាន​ប្តឹងទៅ​តុលាការ​ដោយសារតែ​សហភាព​សហជីព​របស់​លោក​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​ក្រសួង​ការងារ​ទេ។ ចំណែកឯ​ប្រធាន​សហជីព៥នាក់​ទៀត​ក៏​រង​ការព្រមាន​ឲ្យ​បញ្ឈប់​ការដឹកនាំ​បាតុកម្ម​ដែរ​ក្រោម​ហេតុផល​ថា នោះ​គឺជា​បាតុកម្ម​ខុសច្បាប់៕

Wednesday, January 8, 2014

Edward​ Snowden៖​ អាមេរិក​ក៏​លួច​ស៊ើបការ​អង្គការ​សហប្រជាជាតិ​ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ផងដែរ​​

Edward​ Snowden៖​ អាមេរិក​ក៏​លួច​ស៊ើបការ​អង្គការ​សហប្រជាជាតិ​ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ផងដែរ​​

យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​អាល្លឺម៉ង់ Der Spiegel អ្នកជំនាញ​​នានា​នៃ​ទីភ្នាក់ងារ​សន្តិសុខ​​ជាតិ​អាមេរិក​ NSA ​បាន​លួច​ចូល​​​ទៅ​ចាប់ស្កាត់​​យក​ខ្លឹមសារ​ទំនាក់ទំនង​ ក្នុង​ប្រព័ន្ធ​​កិច្ច​ប្រជុំ​​នានា​របស់​អង្គការ​សហប្រជាជាតិ ដែលកិច្ច​ប្រជុំ​នេះ​​បាន​ធ្វើឡើង​ជា​រូបភាព​វីដេអូ​​ តាម​គេហទំព័រ​ផ្ទៃក្នុង​។ ការ​ស៊ើបការ​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​រដូវក្តៅ​ ឆ្នាំ​២០១២។ សារព័ត៌មាន​អាល្លឺម៉ង់បន្ថែម​ទៀតថា ក្រៅពី​​​​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្រុងញូវយក ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ក៏​បាន​លួច​ស៊ើបការ​​ទីភ្នាក់ងារ​ថាមពល​​បរមាណូ​អន្តរជាតិ​ ដែល​ហៅកាត់ថា AIEA ផងដែរ។

សហរដ្ឋអាមេរិក​ មិន​មែន​ជា​ប្រទេស​តែមួយ ដែល​បាន​លួច​ស៊ើបការ​អង្គការ​សហប្រជាជាតិ​​នោះទេ។ យោងតាម​សារព័ត៌មាន​អាល្លឺម៉ង់​ Der Spiegel ដដែល​នេះ ភ្នាក់ងារ​សំងាត់​ចិន​ជាច្រើន​រូប ក៏​បាន​លួចស៊ើបការ​សំងាត់​ពី​អង្គការ​សហប្រជាជាតិ​ផងដែរ។ កាលពី​ឆ្នាំ​២០១១ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ មាន​ការ​ភ្ញាក់ផ្អើល​ដោយ​បាន​រកឃើញ​ថា ចិន​កំពុង​តែ​លួច​ស៊ើបការ​អ.ស.ប​ដោយសំងាត់។

ព័ត៌មានទាក់ទង​ប្រព័ន្ធ​ស៊ើបការ​​ទាំងអស់​​នេះ គឺ​ទទួលបានតាមរយៈ​​​ឯកសារ​ថ្មីៗ​​ ដែល​ផ្តល់​ដោយ​​​អ្នកទំលាយ​ប្រព័ន្ធស៊ើបការ​សំងាត់​អាមេរិក​ដ៏​ល្បី​ល្បាញ​​ គឺ​ Edward Snowden។ គួររំលឹក​ថា  Snowden​ ​ធ្លាប់​​​បំរើការ​​​អោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ NSA និង​ទីភ្នាក់ងារ​សេអ៊ីអា។ ​​

កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន រដ្ឋាភិបាល​អាមេរិក​ បាន​ទទួលស្គាល់​ថា ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​​ឆ្នាំ​​ ២០១១ ទីភ្នាក់ងារNSA បាន​រំលោភ​បំពាន​ច្បាប់​ ដោយ​បាន​លួច​ស៊ើបការ​ខ្លឹមសារ​នៃ​សារ​អេឡិចត្រូនិក​​របស់ប្រជាជន​អាមេរិកាំង ដែល​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ទាល់តែ​សោះនោះ៕​
TAGS: សហរដ្ឋអាមេរិក - អង្គការ​សហប្រជាជាតិ